Leo យក​បទ​ពិសោធ ដើម្បី​ទស្សន៍ទាយ​ក្រុម​ដែល​ឈ្នះ ក្នុង​ជំនួប​កម្ពុជា-ឡាវ

  • 2018-11-20 06:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់​ Lanexang United របស់​ឡាវ មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា ក្រុម​កម្ពុជា​នឹង​ឈ្នះ​លើ​ការ​ប្រកួត​ល្ងាច​នេះ​ ព្រោះ​តែ​ក្រុម​កម្ពុជា​មាន​ភាព​ចាស់ទុំ​ជាង​ក្រុម​ឡាវ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ក្លឹប​ភ្នំពេញ​ក្រោន នៅ​ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​បើកទ្វារ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ពូល A ពានរង្វាន់ AFF Suzuki Cup 2018 នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក Leonardo Vitorino គ្រូបង្គោលក្លឹបភ្នំពេញក្រោន បច្ចុប្បន្ន
លោក Leonardo បាន​លើក​ឡើង​ថា៖ ***«សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ក្រុម​កម្ពុជា​នឹង​ឈ្នះ ព្រោះ​ក្រុម​ឡាវ​ប្រើ​យុវជន​ច្រើន ហើយ​កីឡាករ​ល្អ​ៗ​របស់​គេ​បាន​ជាប់​បម្រាម​ ដូចជា​កីឡាករ Soukaphone Vongchiengkham មិន​អាច​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​បាន​ទេ។ មួយ​វិញទៀត​ក្រុម​កម្ពុជា​ ជា​ក្រុម​មួយ​ដែល​ខ្លាំង​នៅ​ពេល​ដែល​ពួកគេ​ប្រកួត​ក្នុង​ដី​ម្តង​ៗ​»***។

អតីត​គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​រូបនេះ​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ការ​ប្រកួត​នៅ​ថ្ងៃ​នេះ នឹង​ល្អ​មើល​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​ប្រាកដ​ជា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ភាព​សប្បាយ​រីករាយ​ជាក់ជា​មិន​ខាន​»

គួរ​បញ្ជាក់​ថា លោក Leo ​ធ្លាប់​ដឹកនាំ​ក្រុម​ Lanexang United ​ឲ្យ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​ឡាវ កាលពី​ឆ្នាំ​២០១៦។ បន្ទាប់មក លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា រហូត​ដល់​ឆ្នាំ​២០១៧​។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ពីរ​លើក​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 គឺ​ចាញ់​ទាំងពីរ​លើក​ដោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ១-០ និង​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ៤-១​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;