ក្រុមបាល់ទាត់​វៀតណាម ទទួល​បាន​លុយដុំ​ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី

  • 2018-11-20 07:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើស​ជាតិ​វៀតណាម បាន​ទទួល​ប្រាប់ឧបត្ថម្ភ​ជិត ៥ម៉ឺន​ដុល្លារ ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ដោយ​លទ្ធផល ២-០ ក្នុង​ការ​ប្រកួត​បាល់ទាត់ AFF Suzuki Cup កាលពី​សប្ដាហ៍​មុន។

រូបភាព៖ Vietnam Express
ក្នុង​នោះ លោក Le Hung Dung ប្រធាន​សហព័ន្ធ​បាល់ទាត់​វៀតណាម​បាន​ឧបត្ថម្ភ ៦០០​លាន​ដុង (ប្រមាណ ២៥៨០០​ដុល្លារ) ដល់​ក្រុមបាត់ទាត់​វៀតណាម។ ចំណែក​ក្រុមហ៊ុន​ឯកជន​មួយ​ក៏​បាន​ឧបត្ថម្ភ ៥០០​លាន​ដុង ដល់​ក្រុម​បាល់ទាត់​វៀតណាម ដោយ​សរុប​ទឹកប្រាក់​ទាំង​អស់ គឺ ៤៧៣០០​ដុល្លារ។

សូម​បញ្ជាក់​ថា ក្រុម​វៀតណាម​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា នៅ​ក្រុង​យ៉ាំងហ្គូន សម្រាប់​ប្រកួត​បន្ទាប់របស់​ខ្លួន៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;