រំលឹក​ឡើងវិញ​ ពី​​ទូក ដែលលឿន​ជាង​គេ ​និង​ស្អាត​ជាង​គេកាលពីឆ្នាំមុន

  • 2018-11-21 00:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា។ កីឡាករ​អុំទូក​ជិត ២ម៉ឺននាក់ នៃ​ទូក​ចំនួនជិត ៣០០ទូក នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា ក្នុង​ព្រះរាជពិធី​នេះ។

តើ​ទូក​ណា នឹង​ទទួល​តំណែង​ជា​ទូក​ដែល​មានល្បឿន​លឿន​ជាងគេ និង​មាន​សោភ័ណភាព​ស្អាត​ជាង​គេ?

សូមរំលឹកថា កាលពីឆ្នាំ ២០១៧ ទូក​ដែល​មាន​ល្បឿន​លឿន​ជាងគេ និង​ទូក​ដែល​មាន​សោភ័ណភាព​ស្អាត​ជាង​គេ រួមមាន​ដូចខាងក្រោម៖

ទូក​ដែល​មាន​ល្បឿន​លឿន​ជាងគេ​

១. ​សារាយ​តេជោសែន​ជ័យ មក​ពីខេត្ត​កណ្តាល

២. បារមី​ពោធិមាសតេជោសែនជ័យ មក​ពី​ខេត្ត​កណ្តាល

៣. ស្រី​សសុខសែនជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ទូក​ដែល​មាន​សោភ័ណភាពស្អាតជាងគេ

១. បុទមចារចម្បាពេជ្រ មក​ពីខេត្ត​ក្រ​ចេះ

២. មហាពញាចក្រីបារមីសំរិទ្ធិស្រីសួគ៌ មកពី​ភ្នំពេញ

៣. ​​ព្រះទីនាំង​សារាយអណ្តែតចង្ហាន់​ហុយ មកពីខេត្ត​កំពង់ឆ្នាំង

តើទូក​ទាំង ៦ ខាងលើ នឹងអាច​រក្សា​តំណែង​របស់​ខ្លួន បាន​ឬយ៉ាងណា​នៅឆ្នាំ ២០១៨ នេះ?

ក្រុម​កីឡាករ​អុំទូក ដែល​ចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ កាលពីឆ្នាំ២០១៧

អត្ថបទ៖ សុខ សុវត្ថិ

;