អុំទូក៣ថ្ងៃ៖ ភ្ញៀវដើរ​កម្សាន្ត​នៅទូទាំង​ប្រទេស​មាន​ជាង ៥,៤លាន​នាក់

  • 2018-11-25 01:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បានថ្លែង​បញ្ជាក់​ឲ្យដឹង​កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ថា ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល៣​ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨) ភ្ញៀវ​ទេសចរ ដែលដើរ​កម្សាន្ត​នៅទូទាំងប្រទេសមាន​ចំនួន​ជាង ៥,៤៣លាននាក់ ក្នុងនោះ​ទេសចរ​អន្តរជាតិ​ប្រមាណ៩,៥ ម៉ឺន​នាក់។

ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​តាមរមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុង​បណ្តាខេត្ត​ទូទាំង​ប្រទេស មាន​ចំនួន​សរុប​ប្រមាណ៩២,៥ម៉ឺន​នាក់ ក្នុង​អត្រា​កំណើន​ប្រមាណ​១៥,៦% ខណៈ​រាជធានីភ្នំពេញ​មានចំនួន ៤,៥លាន​នាក់ កើនឡើង​ជិត​៥០%។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក ក្នុងរាជធានីភ្នំពេញ
១. ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​ក្នុងនោះ​រួមមាន៖ (មិនបូក​បញ្ចូល​រាជធានី​ភ្នំពេញ​ទេ)

-ភ្ញៀវជាតិ​ប្រមាណ ៨៤,២ ម៉ឺន​នាក់ ក្នុង​អត្រា​កំណើន ១៥,៣%

-ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៨,៣ ម៉ឺន​នាក់ ក្នុង​អត្រា​កំណើន ១៨,៥%។

២. សម្រាប់​រាជធានី​ភ្នំពេញ

តាម​របាយការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ ក្នុង​ចំណោម​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៤,៥លាន​នាក់ បាន​ចូលមក​ទស្សនា​ព្រះរាជពិធីបុណ្យ​អុំទូកនៅ​រាជធានីភ្នំពេញ ក្នុងនោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ១,២​ម៉ឺននាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;