កីឡាដែលមានសក្តានុពលរបស់កម្ពុជា ត្រូវបានសម្រេចដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំ២០១៩
- 2018-11-25 07:06:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាដែលមានសក្តានុពលរបស់កម្ពុជា ត្រូវបានសម្រេចដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំ២០១៩
ចន្លោះមិនឃើញ
ម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០១៩ បានសម្រេចចុងក្រោយជាផ្លូវការនូវប្រភេទកីឡា ចំនួន៥៦។ ក្នុងនោះប្រភេទកីឡាដែលកម្ពុជាស្នើសុំ ដែលជាប្រភេទកីឡាមានសក្តានុពល ត្រូវបានសម្រេចដាក់បញ្ចូលរួចហើយ ដូចជា តេក្វាន់ដូ, ប៉េតង់, វ៉ូវីណាម, Jutjutsu, Billiards snooker និង Soft Tennis ហើយប្រភេទកីឡាបាល់ទាត់ ដែលកម្ពុជាបានស្នើសុំ U22 ក៏ត្រូវបានឯកភាពផងដែរ។ នេះបើលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំចុងក្រោយ ត្រៀមស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី២៣ ដល់ ថ្ងៃ២៤ ខែវិច្ឆិកា ២០១៨។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា តាមអនុសាសន៍ចង្អុលបង្ហាញពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកំណត់យក SEA Games 2019 នៅហ្វីលីពីន និង SEA Games 2021 នៅវៀតណាម គឺជា Games យុទ្ធសាស្រ្ត សម្រាប់វាយតម្លៃគុណផលកីឡា (Performance) គ្រប់ប្រភេទកីឡារបស់កម្ពុជាឆ្ពោះទៅរកភាពជោគជ័យនៃ SEA Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕