ទិដ្ឋភាព​ពិធី​បុណ្យ​អុំទូក នៅ​ខេត្ត​ឃ្លាំង កម្ពុជាក្រោម

  • 2018-11-26 03:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពលរដ្ឋខ្មែរកម្ពុជាក្រោម បាន​​ប្រារព្វ​ពិធី​​បុណ្យ​​អុំ​​ទូក ដូច​ពលរដ្ឋខ្មែរនៅកម្ពុជាដែរ។ ពិធីបុណ្យអុំទូក​ដែល​ពលរដ្ឋខ្មែរក្រោម តែងធ្វើជារៀងរាល់ឆ្នាំនេះ ធ្វើឡើងនៅក្នុងខេត្តឃ្លាំង (បច្ចុប្បន្ន​មានឈ្មោះថាខេត្ត Soc Trang)។

យោងតាម​វិបសាយ Nhan Dan របស់វៀតណាម បាន​បញ្ជាក់ថា ពិធីបុណ្យអុំទូកនៅខេត្ត​ឃ្លាំង​ឆ្នាំនេះ មានទូក​ចំនួន ៥១ ចូលរួម​ប្រកួត​ប្រជែង ដោយ​មាន​ចំណុះទូក​សរុប​ជាង ៤ពាន់​នាក់។ ក្នុង​នោះ​មាន​ទូក​បុរស ៤៣ (ប្រណាំង​គ្នា​ចម្ងាយ ១២០០ម៉ែត្រ) និង​ទូកនារីចំនួន ៨ (ប្រណាំង​គ្នា​ចម្ងាយ ១០០០ម៉ែត្រ)។ ប្រភព​ដដែល​ ឲ្យដឹងទៀតទៀតថា ទូក​ដែល​ចូលរួម​ប្រណាំង គឺ​មក​ពី​ខេត្ត​ព្រះត្រពាំង (Tra Vinh), ខេត្តលង់ហោ (Vinh Long), ខេត្តព្រែកឫស្សី (Can Tho), ខេត្ត Hau Giang, ខេត្ត​ពាម (Kien Giang), ខេត្តពលលាវ (Bac Lieu), ខេត្តទឹកខ្មៅ (Ca Mau) និងខេត្តឃ្លាំង (Soc Trang)។

មិន​ខុស​ពី​ព្រះរាជពិធី​បុណ្យអុំទូក​នៅ​កម្ពុជា​នោះទេ ពិធី​បុណ្យអុំទូក​នៅ​ខេត្ត​ឃ្លាំង ធ្វើ​ឡើង​នៅចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវច្ឆិកា ឆ្នាំ២០១៨ ដោយមាន​អ្នកទស្សនា​ជាច្រើន​នាក់ផងដែរ។

សូមទស្សនា​ទិដ្ឋភាពមួយចំនួន​នៃ​ពិធី​បុណ្យ​នេះ ដូចខាងក្រោម៖

ប្រភពរូបភាព៖ Nhan Dan

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;