ចំណាត់ថ្នាក់ FIFA Ranking កម្ពុជា នឹងប្រែប្រួលដូចម្ដេច ក្រោយវគ្គចែកពូល Suzuki Cup?
- 2018-11-27 04:18:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាត់ថ្នាក់ FIFA Ranking កម្ពុជា នឹងប្រែប្រួលដូចម្ដេច ក្រោយវគ្គចែកពូល Suzuki Cup?
ចន្លោះមិនឃើញ
ចំណាត់ថ្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅ FIFA Ranking អាចនឹងមានការប្រែប្រួលអវិជ្ជមាន បន្ទាប់ពីកម្ពុជាធ្លាក់ត្រឹមវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup 2018 ។ នេះបើយោងតាមការចុះផ្សាយរបស់ Fox Sports Asia ដែលដកស្រង់ពីវេបសាយ Footyranking.com កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្ពុជា អាចនឹងធ្លាក់ចំនួន ២ចំណាត់ថ្នាក់ មកលេខ ១៧២ នៅក្នុង FIFA Ranking ដែលនឹងចេញជាផ្លូវការនៅចុងខែវិច្ឆិកានេះ។
ចំណាត់ថ្នាក់របស់ក្រុមទាំង១០ ដែលអាចនឹងមានការប្រែប្រួល ក្រោយវគ្គចែកពូល Suzuki Cup មានដូចជា៖
១០០- វៀតណាម៖ ឡើង ២ចំណាត់ថ្នាក់
១១៤- ហ្វីលីពីន៖ ឡើង ២ចំណាត់ថ្នាក់
១១៨- ថៃ៖ ឡើង ៣ចំណាត់ថ្នាក់
១៣៩- មីយ៉ាន់ម៉ា៖ ឡើង ២ចំណាត់ថ្នាក់
១៦០- ឥណ្ឌូណេស៊ី៖ ចំណាត់ថ្នាក់ដដែល
១៦៥- សិង្ហបុរី៖ ចំណាត់ថ្នាក់ដដែល
១៦៧- ម៉ាឡេស៊ី៖ ឡើង ២ចំណាត់ថ្នាក់
១៧២- កម្ពុជា៖ ធ្លាក់ ២ចំណាត់ថ្នាក់
១៨៤- ឡាវ៖ ធ្លាក់ ៣ចំណាត់ថ្នាក់
១៩៦- ទីម័រខាងកើត៖ ធ្លាក់ ៥ចំណាត់ថ្នាក់៕