ទស្សនា​វីដេអូ ល្ខោន​ខោល​វត្ត​ស្វាយអណ្ដែត ដែល​ចេញផ្សាយ​ដោយ UNESCO

  • 2018-11-28 09:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ UNESCO កាលពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ២០១៨ បាន​បង្ហោះ​វីដេអូ​ស្ដីពី​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត នៅ​លើ YouTube channel របស់​ខ្លួន។ ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង ៩​នាទី​នោះ បាន​រៀបរាប់​ថា ពីវត្ត​ស្វាយ​អណ្ដែត ដែល​មាន​ទីតាំង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្ត​ស្វាយ​អណ្ដែត មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​វត្ត​ដទៃ ដោយ​សារ​តែ​វត្ត​នេះ មាន​វង់ល្ខោន​ខោល​ផ្ទាល់ខ្លួន ដែល​គេ​ហៅថា "ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត"។

ជារៀងរាល់​ឆ្នាំ គេ​តែង​ធ្វើ​ពិធី​សំពះ​គ្រូ លៀង​មេមត់បង់បត់​ សុំ​សេចក្ដីសុខ​ដល់​កូន​សិស្ស​​ល្ខោន​ខោល និង​អ្នក​ស្រុក​អ្នក​ភូមិ៕

វីដេអូស្ដីពី​ល្ខោនខោល​វត្ត​ស្វាយអណ្ដែត

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;