តួលេខអ្នកគាំទ្របាល់ទាត់កម្ពុជាដែលចូលទស្សនាផ្ទាល់ ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជាផ្លូវការ
- 2018-11-29 04:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួលេខអ្នកគាំទ្របាល់ទាត់កម្ពុជាដែលចូលទស្សនាផ្ទាល់ ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជាផ្លូវការ
ចន្លោះមិនឃើញ
យោងតាមវេបសាយ Fox Sports Asia ដែលបានប្រមូលទិន្នន័យចំនួនអ្នកគាំទ្រទស្សនាផ្ទាល់ ក្នុងវគ្គសន្សំពិន្ទុ ពានរង្វាន់ AFF Suzuki Cup បានបង្ហាញថា អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ដែលបានចូលទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ ២ប្រកួតកន្លងទៅ មានចំនួនជិត ៦ម៉ឺននាក់ (៥៩៤៣៥) ដោយស្ថិតនៅចំណាត់ថ្នាក់ទី៣។
ចំនួនអ្នកគាំទ្រកម្ពុជា ក្នុង២ប្រកួតនេះ គឺច្រើនជាង មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត និងហ្វីលីពីន។
តួលេខអ្នកគាំទ្រក្នុងដីរបស់ក្រុមទាំង១០ ក្នុងវគ្គសន្សំពិន្ទុ មានដូចខាងក្រោម៖
លេខ១៖ ម៉ាឡេស៊ី ( ៩៥៩០៤ នាក់)
២៖ ថៃ ( ៦៧៣៣៣ នាក់)
៣៖ កម្ពុជា ( ៥៩៤៣៥ នាក់)
៤៖ មីយ៉ាន់ម៉ា ( ៥៦៩០០ នាក់)
៥៖ វៀតណាម ( ៥៤០០០ នាក់)
៦៖ សិង្ហបុរី ( ៤៩១៩១ នាក់)
៧៖ ឥណ្ឌូណេស៊ី ( ៣០៥៧៤ នាក់)
៨៖ ឡាវ ( ១៦២៩៤ នាក់)
៩៖ ទីម័រខាងកើត ( ៩០៧៦ នាក់)
លេខ១០៖ ហ្វីលីពីន ( ៧៨៤៩ នាក់)