កាំភ្លើងធំ បង្កើនកំណត់ត្រា "មិនចាញ់" ក្រោយបាញ់មាន់ខ្នាយមាស ៤គ្រាប់
- 2018-12-03 01:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំភ្លើងធំ បង្កើនកំណត់ត្រា "មិនចាញ់" ក្រោយបាញ់មាន់ខ្នាយមាស ៤គ្រាប់
ចន្លោះមិនឃើញ
ក្រុមកាំភ្លើងធំ Arsenal បានវាយបកយកឈ្នះក្រុមមាន់ខ្នាយមាស ៤-២ ក្នុងសប្ដាហ៍ទី១៤ នៃ English Premier Leauge កាលពីយប់មិញនេះ។ ជ័យជម្នះនេះ មិនត្រឹមតែជួយឲ្យក្រុមលោក Unai Emery ឡើងឈរលើ Spurs ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើនកំណត់ត្រាមិនចាញ់សោះ ចំនួន ១៩ប្រកួតជាប់គ្នាផងដែរ។
ក្រុមម្ចាស់ផ្ទះ Arsenal បាននាំមុខមុន១គ្រាប់ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធហ្គាបុង Pierre-Emerick Aubameyang នៅ ១០នាទីដំបូង ប៉ុន្តែត្រូវក្រុមភ្ញៀវស៊ុតសង ២គ្រាប់វិញ ដោយ Eric Dier (នាទី ៣០) និង Harry Kane (ប៉េណាល់ទី នាទី ៣៤)។
ឈានចូលតង់ទី២ នាទី ៥៦ Aubameyang បានស៊ុត១គ្រាប់ទៀត ជួយឲ្យកាំភ្លើងធំតាមស្មើវិញ មុនពេល Alexandre Lacazette និង Lucas Torreira ស៊ុតម្នាក់១គ្រាប់នៅនាទី ៧៣ និង ៧៧ ជួយឲ្យ Arsenal បាន ៣ពិន្ទុក្នុងផ្ទះ។
ប្រកួតបន្ទាប់ Arsenal នឹងជួបគូប្រជែង Manchester United ខណៈ Spurs ជួប Southampton នាថ្ងៃពុធ ទី៥ ខែធ្នូ៕