ក្លឹបក្រសួងការពារជាតិ ប្រកាសដំណឹងអាក្រក់ រឿង ច្រឹង ពលរដ្ឋ ទៅ Buriram
- 2018-12-03 02:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបក្រសួងការពារជាតិ ប្រកាសដំណឹងអាក្រក់ រឿង ច្រឹង ពលរដ្ឋ ទៅ Buriram
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបថៃ Buriram United ឲ្យត្រឡប់មកកម្ពុជាវិញហើយ។
ប្រភពដដែលបន្តថា គ្រូពេទ្យជំនាញរបស់ Buriram បានឲ្យកីឡាករ ច្រឹង ពលរដ្ឋ ត្រឡប់មកសម្រាកព្យាបាលរយៈពេល ៣ខែ និងហ្វឹកហាត់ដោយខ្លួនឯង រហូតដល់ជាសះស្បើយ ១០០% សិន រួចខាងក្លឹបBuriramនឹងតាមដានបន្តទៀតថា តើគាត់អាចជាសះ ដូចដើមទាន់រដូវកាលថ្មីរបស់លីគកំពូលថៃ ឬទេ?
សូមបញ្ជាក់ថា ពលរដ្ឋ បានទៅដល់ទឹកដីថៃ កាលពីសប្ដាហ៍មុន។ កីឡាកររូបនេះ បានចុះកុងត្រាជាមួយ Buriram ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន ២រដូវកាល៕