Modric ទំនងជាកីឡាករដំបូងដែលអាចបញ្ចប់កំណត់ត្រា១០ឆ្នាំរបស់ Ronaldo-Messi
- 2018-12-03 08:05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric ទំនងជាកីឡាករដំបូងដែលអាចបញ្ចប់កំណត់ត្រា១០ឆ្នាំរបស់ Ronaldo-Messi
ចន្លោះមិនឃើញ
ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid ទំនងជាបេក្ខភាពដែលនឹងឈ្នះពានរង្វាន់ Ballon d'Or នៅយប់នេះ ដោយធ្វើឲ្យរូបគេ ក្លាយជាកីឡាករដំបូងដែលបញ្ចប់កំណត់ត្រាឈ្នះពានរង្វាន់ Ballon d'Or ចំនួន ១០ឆ្នាំជាប់ៗគ្នា ពី Cristiano Ronaldo និង Lionel Messi ។
ការប្រកាស និងប្រគល់ពានរង្វាន់ Ballon d'Or ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅម៉ោង ៤ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសបារាំង។
អ្នកសារព័ត៌មាន ចំនួន ១៨០នាក់ បានចូលរួមបោះឆ្នោតឲ្យបេក្ខភាពដែលនឹងក្លាយជាម្ចាស់ពានរង្វាន់ខាងលើរបស់ទស្សនាវដ្ដី France Football ។
សូមបញ្ជាក់ថា Modric បានជួយឲ្យក្រុមជម្រើសជាតិក្រូអាត បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA World Cup ជាលើកដំបូង កាលពីខែកក្កដា កន្លងទៅ និងបានរួមចំណែកឲ្យ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០១៧-១៨ ផងដែរ៕