Modric បញ្ចប់កំណត់ត្រា ១០ឆ្នាំរបស់ Ronaldo-Messi
- 2018-12-04 01:24:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric បញ្ចប់កំណត់ត្រា ១០ឆ្នាំរបស់ Ronaldo-Messi
ចន្លោះមិនឃើញ
ខ្សែបម្រើក្រុម Real Madrid និងជម្រើសជាតិក្រូអាត Luka Modric បានឈ្នះពាន Ballon d'Or ឆ្នាំ២០១៨ ក្លាយជាកីឡាករដំបូងគេ ដែលអាចបញ្ចប់កំណត់ត្រាឈ្នះពានរង្វាន់នេះ ១០ឆ្នាំជាប់គ្នា របស់ Cristiano Ronaldo និង Lionel Messi។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានជួយឲ្យ Real Madrid ឈ្នះ UEFA Champions League កាលពីរដូវកាលមុន និងជាពិសេស គឺបានជួយឲ្យក្រូអាត បានឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ។
នៅក្នុងពិធីប្រកាសពានរង្វាន់នេះ កាលពីយប់ថ្ងៃទី ៣ ខែធ្នូ Modric បាននិយាយថា៖ "ខ្ញុំរំភើប រកពាក្យអ្វីមកថ្លែងពុំបាននោះទេ។ វាពិតជាពិសេសណាស់សម្រាប់ខ្ញុំ។ ការឈ្នះពានរង្វាន់នេះ មានន័យថាខ្ញុំបានថាអ្វីដែលពិសេស នៅលើទីលានក្នុងឆ្នាំនេះ ដូច្នេះហើយទើបវាជាឆ្នាំរបស់ខ្ញុំ"។
គួររំលឹកថា ក្រោយពី Kaka បានឈ្នះ Ballon d'Or កាលពីឆ្នាំ ២០០៧ មក គឺពានរង្វាន់នេះ បានធ្លាក់ទៅលើ Ronaldo និង Messi រហូត (ឈ្នះ ៥ដងដូចគ្នា)៕