ទំនាក់ទំនងរវាងវត្តស្វាយអណ្ដែត និងល្ខោនខោល (វីដេអូ)
- 2018-12-04 06:44:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនាក់ទំនងរវាងវត្តស្វាយអណ្ដែត និងល្ខោនខោល (វីដេអូ)
ចន្លោះមិនឃើញ
ល្ខោនខោល "វត្តស្វាយអណ្ដែត" ត្រូវបានអង្គការ UNESCO ដាក់ក្នុងបញ្ជីបញ្ជីសម្បត្តិវប្បធម៌ដែលត្រូវការពារ និងអភិរក្សបន្ទាន់ (Urgent Safeguarding List) នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ កន្លងទៅ។
ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន បានមានសង្ឃដីកា ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណ ហើយប្រជាជនចំណុះជើងវត្តស្វាយអណ្ដែតមានប្រពៃណីយ៉ាងខ្ជាប់ខ្ជួនលើការសម្ដែងល្ខោនខោលថ្វាយដល់បារមីស័ក្ដិសិទ្ធិនានាជារៀងរាល់ឆ្នាំ ក្រោយបុណ្យចូលឆ្នាំខ្មែរ១សប្ដាហ៍។ ព្រះតេជគុណ បានបន្តថា ការដែល ល្ខោនខោល ជាប់គ្នានឹងវត្តស្វាយអណ្ដែតនោះ ព្រោះតែវត្តជាអ្នកប្រមូលផ្តុះ និងផ្គត់ផ្គងថែរក្សាវប្បធម៌ ការសម្ដែងល្ខោនខោលតាំងពីច្រើនតំណមក។
ចង់ដឹងច្បាស់បន្ថែម សូមទស្សនាបទយកការណ៍ស្ដីពីប្រវត្តិ និងទំនាក់ទំនង រវាង វត្តស្វាយអណ្ដែត និងល្ខោនខោល ដែលផលិតដោយក្រុមការងារ "Sabay News Entertainment" ដូចខាងក្រោម៖