Honda៖ ក្រុមជម្រើសជាតិ ជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ១៦លាននាក់
- 2018-12-04 08:02:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda៖ ក្រុមជម្រើសជាតិ ជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ១៦លាននាក់
ចន្លោះមិនឃើញ
អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា កីឡាករជម្រើសជាតិកម្ពុជាទាំង ២៣នាក់ គឺជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ។ ការលើកឡើងដូច្នេះ ត្រូវបានអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បង្ហោះជាសារ អមជាមួយវីដេអូមួយ នៅលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
សូមជម្រាបថា ការលើកឡើងរបស់ Honda គឺបន្ទាប់ពីកម្ពុជា បានធ្លាក់ត្រឹមវគ្គចែកពូល ពានរង្វាន់ AFF Suzuki Cup 2018 ដោយមាន ៣ពិន្ទុក្នុងដៃ ក្នុង ៤ប្រកួត។ ក្នុងនោះ កម្ពុជា បានប្រកួតឈ្នះក្រុមឡាវ តែចាញ់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម៕