គ្រូកូរ៉េ ជួយឲ្យវៀតណាម ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Suzuki Cup សាជាថ្មីក្នុងរយៈពេល១០ឆ្នាំ
- 2018-12-07 03:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូកូរ៉េ ជួយឲ្យវៀតណាម ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Suzuki Cup សាជាថ្មីក្នុងរយៈពេល១០ឆ្នាំ
ចន្លោះមិនឃើញ
លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានជួយឲ្យកូនក្រុមរបស់លោក បានឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពីយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផលពីរជើង ៤-២ (ជើងទី១៖ ២-១) នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។
ជ័យជម្នះនេះ មានន័យថា វៀតណាម បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup សាជាថ្មី បន្ទាប់ពីខកខានក្នុងការឡើងដល់វគ្គនេះ ចាប់តាំងពីឆ្នាំ២០០៨មក ដែលជាឆ្នាំវៀតណាម គ្រងជើងឯកពានរង្វាន់នេះផងដែរ។
សូមជម្រាបថា ជោគជ័យធំបំផុតរបស់លោក Park គឺធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំវៀតណាម ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC U23 Championship 2018 ដែលគ្រានោះ វៀតណាម បានត្រឹមជើងឯករង ដោយសារបរាជ័យក្រោមថ្វីជើងក្រុម U23 អ៊ូបេគីស្ថាន នៅក្នុងការប្រកួតដែលរៀបចំដោយម្ចាស់ផ្ទះចិន។
វៀតណាម នឹងឡើងទៅប៉ះក្រុមម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ AFF Suzuku Cup 2018 នៅជើងទីមួយថ្ងៃទី១១ ខែធ្នូ នាទឹកដីម៉ាឡេស៊ី និងនៅជើងទីពីរ ថ្ងៃទី១៥ ខែធ្នូ នាទឹកដីវៀតណាម៕
Highlight វៀតណាម ប៉ះ ហ្វីលីពីន
រូប៖ AFF Suzuki Cup 2018