មហាធៀ ប្រាប់​ទៅ​ក្រុម​បាល់ទាត់​ម៉ាឡេស៊ី៖ កុំ​ធ្វើ​ឲ្យ​ខ្ញុំ និង​ប្រទេស​ជាតិ​បាក់​មុខ

  • 2018-12-08 01:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានទទួលជួប​ក្រុម​បាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បីពិភាក្សា​ពីការត្រៀមខ្លួនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពីក្រុមនេះ បានទម្លាក់ក្រុមជើងខ្លាំងថៃ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

ក្នុងជំនួបនោះ លោក មហាធៀ បានប្រាប់ទៅកាន់គ្រូបង្វឹកក្រុមជម្រើសជាតិលោក Tan Cheng Hoe និង​ សមាជិក​ក្រុម​ម៉ាឡេស៊ីថា៖ «ពួកយើង នឹង​ត្រូវជួបជាមួយក្រុមវៀតណាម នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយខ្ញុំនឹងចូលរួម​ក្នុងការប្រកួតនោះ (នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ)។ អ៊ីចឹង កុំធ្វើឲ្យខ្ញុំ និង​ប្រទេស​យើង បាក់មុខឲ្យសោះ»។ លោកបន្តថា៖ «ខ្ញុំសង្ឃឹមថា ក្រុមពួកយើង​អាច​ឈ្នះទាំង​ពីរ​ជើង​ (ទៅលើ​ក្រុម​វៀតណាម)»

ជាមួយគ្នានេះ លោក Dato' Hamindin Haji Mohd Amin ប្រធាន​សហព័ន្ធបាល់ទាត់​ម៉ាឡេស៊ី បាន​សម្រេច​បោះពុម្ព​អាវ​លេខ​៧ ឈ្មោះ "PM” នៅលើអាវ​ដែល​លោក​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ក្នុងការប្រកួតទល់នឹងវៀតណាម៕

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;