វេប​សាយ​ក្ដៅ​សាច់​ថា ប្រទេស​អាស៊ាន​មួយ ជាប់​លេខ​១ ​ខាង​​មើល​រឿងអាសអាភាស​

  • 2018-12-13 02:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​របស់​វេបសាយ​អាសអាភាស Pornhub ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យដឹងថា ​ប្រជាជនហ្វីលីពីន បានចំណាយពេល​ច្រើនជាងគេ ក្នុងការចូលមើលរឿងក្ដៅសាច់ ក្នុង​ឆ្នាំ​២០១៨ លើវេបសាយរបស់ខ្លួន។

របាយការណ៍ Pornhub Insights បានឲ្យដឹងថា ជាមធ្យម ជនជាតិហ្វីលីពីនម្នាក់ចំណាយពេល ១៣នាទី និង ៥០វិនាទី មើលរឿងលើវេបសាយរបស់ខ្លួនក្នុងឆ្នាំ២០១៨។ បើធៀបទៅនឹងឆ្នាំមុន មានការកើនឡើង​ ២២វិនាទី។

ប្រភពបន្តថា ក្នុងឆ្នាំ​២០១៨ អ្នកចូលមើល​ជនជាតិហ្វីលីពីន ភេទស្រី មាន ៣៨% ខណៈ ភេទប្រុស មាន ៦២%។

របាយការណ៍ខាងលើបន្ថែមថា ចំនួនអ្នកចូលទស្សនានៅហ្វីលីពីន បានកើនឡើង​ ២% ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំមុន ដែលមានការកើនឡើងរហូតដល់ទៅ ៣២%។

Pornhub បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ មានអ្នកចូលទស្សនាវេបសាយខ្លួន ៣៣,៥ពាន់លានដង ឬ ៩២លានដង ក្នុង​មួយថ្ងៃ ដែល​ស្មើនឹងចំនួនប្រជាជន៣ប្រទេសបូកបញ្ជូលគ្នា គឺ កាណាដា ប៉ូឡូញ និងអូស្ត្រាលី៕

ប្រភព៖ Inquirer ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;