ម៉ាឡេស៊ី ស៊ើបអង្កេតរឿងអ្នកទិញសំបុត្រមើលបាល់ទាត់ តែអត់មានកន្លែងអង្គុយ
- 2018-12-13 04:16:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី ស៊ើបអង្កេតរឿងអ្នកទិញសំបុត្រមើលបាល់ទាត់ តែអត់មានកន្លែងអង្គុយ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ហៅកាត់ FAM បានចេញសេចក្ដីថ្លែងការណ៍ឲ្យដឹងថា FAM នឹងបើកការស៊ើបអង្កេតលើករណីចំនួនអ្នកទស្សនាច្រើនហួសកំណត់ នៅកីឡដ្ឋាន Bukit Jalil ក្រុងកូឡាំឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 រវាងម៉ាឡេស៊ី និងវៀតណាម។
FAM បានបញ្ជាក់ថា ខ្លួននឹងសហការជាមួយប៉ូលិស ស៊ើបអង្កេតលើបញ្ហាពាក់ព័ន្ធនឹងចំនួនអ្នកទស្សនាផ្ទាល់ ខាងក្រុមភ្ញៀវ មានច្រើនជាងចំនួនសំបុត្រដែលត្រូវបានលក់។
FAM បានឲ្យដឹងថា ជាធម្មតា កៅអីសម្រាប់ក្រុមអ្នកគាំទ្រ ខាងភ្ញៀវ មានចំនួន ៦ពាន់កៅអី នៅកីឡដ្ឋាន Bukit Jalil ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសថា កៅអីជាក់ស្ដែងកាលពីប្រកួតនោះ មានតែប្រមាណ ៣៥០០កៅអីប៉ុណ្ណោះ៕