វៀតណាម បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​ ក្រោយ​ឈ្នះពាន AFF Suzuki Cup?

  • 2018-12-17 02:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម បានក្លាយជា​ជើងឯក​ពាន​រង្វាន់​បាល់ទាត់​តំបន់​អាស៊ាន AFF Suzuki Cup 2018 ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ដោយលទ្ធផលស​រុប​ទាំង​២ជើង ៣-២ កាលពីថ្ងៃទី១៥ ខែធ្នូ​កន្លងទៅ។ តើ​ក្រុម​ជើងឯក​ ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន?

វៀតណាម បាន​ទទួល​ប្រាក់​រង្វាន់​ ៣០ម៉ឺន​ដុល្លារ ច្រើនជាង​ក្រុម​ជើងឯក​ឆ្នាំមុនៗ ចំណែក​ក្រុម​ជើងឯក​រង​ម៉ាឡេស៊ី ទទួល​បាន​ប្រាក់​រង្វាន់ ១០ម៉ឺន​ដុល្លារ។

គួររំលឹកផងដែរថា កាលពីឆ្នាំ​២០១២, ២០១៤ និង ២០១៦​ ក្រុមជើងឯក​ ទទួល​ប្រាក់​រង្វាន់ត្រឹម ២០ម៉ឺន​ដុល្លារ​ រី​ឯ​ក្រុមជើងឯក​កាលពីឆ្នាំ​២០០៨ និង ២០១០ ទទួល​បាន​ត្រឹម​ ១០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ក្រៅ​ពីទទួល​បានប្រាក់រ​ង្វាន់​ពី AFF និងក្រុមហ៊ុន Suzuki ក្រុម​ជម្រើសជាតិ​វៀតណាម ក៏នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ពី​ក្រុមហ៊ុនឧបត្ថម្ភ​ក្នុង​ស្រុក​ជាច្រើនទៀតផងដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;