កម្ពុជា រក​ចំណូល​បាន​ជាង ២៥០លាន​ដុល្លារ ពី​ការ​នាំចេញ​កៅស៊ូ​ក្នុង​រយៈពេល ១១​ខែ

  • 2018-12-18 09:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល​១១​ខែ ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ សរុប​ចំនួន​ជាង ១៨​ម៉ឺន​តោន និង​ទទួល​បាន​ចំណូល​ជាង ២៥០​លាន​ដុល្លារ​​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ​។​

ចំនួន​នេះ បាន​កើនឡើង ២៣​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។​ ប៉ុន្តែ​តម្លៃ​កៅស៊ូ​ក៏បាន​ធ្លាក់ចុះ​ផងដែរ ក្នុង​រយៈពេល ១១​ខែ​កន្លងមក​នេះ ដោយ​តម្លៃ​ជា​មធ្យម​គឺ ១៣៣៦​ដុល្លារ​ក្នុង ​១​តោន ធ្លាក់ចុះ ១៧​ភាគរយ​។​

​គូស​បញ្ជាក់ដែរថា កៅស៊ូ​របស់​កម្ពុជា​ត្រូវបាន​នាំ​ចេញ​ទាំងស្រុង ទៅកាន់​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;