[វីដេអូ] បទពិសោធន៍រកស៊ី របស់ស្ថាបនិកស្ទូឌីយោថតរូប @homePhotography
- 2019-03-07 08:55:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[វីដេអូ] បទពិសោធន៍រកស៊ី របស់ស្ថាបនិកស្ទូឌីយោថតរូប @homePhotography
ចន្លោះមិនឃើញ
«ការចាប់ផ្ដើមធ្វើអាជីវកម្មតែម្នាក់ឯង ឬចូលរួមគ្នាជាមួយមិត្តភក្ដិ យើងត្រូវយកបេះដូងទៅធ្វើជាមួយ! កុំឲ្យយកលុយដាក់ពីមុខ! ការណ៍ដែលយកបេះដូងមកធ្វើរួមគ្នា វាធ្វើឲ្យអាជីវកម្មមាននិរន្ដភាពយូរអង្វែង!» នេះជាការលើកឡើងរបស់លោក ថៃ វ៉ាន់ថា ហៅជើរី ថៃ ស្ថាបនិកស្ទូឌីយោថតរូប @homePhotography។
ដោយសេចក្ដីស្រលាញ់ លោកបានប្រឡូកក្នុងវិស័យថតរូបនៅឆ្នាំ២០០៨ ហើយបើកការិយាល័យដំបូងនៅឆ្នាំ២០១៣។ នៅក្នុងអាជីវកម្មមួយនេះ លោកជើរីមិនប្រកួតប្រជែងលើតម្លៃនោះទេ តែលោកប្រកួតប្រជែងលើគុណភាព និង សេវាកម្មជាចម្បង។ លោកក៏បានផ្ញើសារដ៏សំខាន់មួយសម្រាប់សហគ្រិនខ្មែរផងដែរ។
ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូជាច្រើនទៀត