Man Utd បណ្ដេញ Jose Mourinho ចេញពីតំណែងអ្នកចាត់ការ
- 2018-12-18 10:03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd បណ្ដេញ Jose Mourinho ចេញពីតំណែងអ្នកចាត់ការ
ចន្លោះមិនឃើញ
លោក Jose Mourinho ត្រូវបានក្លឹបបាល់ទាត់បិសាចក្រហម Manchester United បណ្ដេញចេញពីតំណែងអ្នកចាត់ការហើយ នាល្ងាចថ្ងៃទី១៨ ខែធ្នូនេះ ក្រោយដឹកនាំបាន ២ឆ្នាំកន្លះ។
Man Utd បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ "ក្លឹបសូមអរគុណលោក Jose ដែលបានប្រឹងប្រែង អំឡុងពេលធ្វើជាអ្នកចាត់ការ Manchester United។ ក្លឹបសូមជូនពរគាត់ ឲ្យទទួលបានជោគជ័យនៅថ្ងៃអនាគត"។
ក្លឹបបិសាចក្រហម ក៏បានបន្ថែមដែរថា អ្នកចាត់ការបណ្ដោះអាសន្នថ្មី នឹងត្រូវដឹកនាំក្លឹប ចាប់ពីពេលនេះ រហូតដល់ចប់រដូវកាលនេះ។
ព័ត៌មានបន្ថែម នឹងផ្សាយជូនបន្តទៀត៕