ព្រះមហាក្សត្រ យាង​ទៅ​បំពេញ​ព្រះ​រាជទស្សនកិច្ច​នៅវៀតណាម ព្រឹកនេះ

  • 2018-12-19 01:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាងទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ព្រះរាជទស្សនកិច្ច​នេះ ធ្វើឡើង​ចាប់ពីថ្ងៃទី១៩-២០-២១ ខែ​ធ្នូ ឆ្នាំ​២០១៨ តាមការ​សូម​យាង​របស់​រដ្ឋាភិបាល​វៀតណាម។

យោងតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី១៨ ខែធ្នូ ឱ្យ​ដឹង​ថា ព្រះ​អង្គ​នឹង​យាង​បំពេញ​ព្រះ​រាជទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ដាណាង នៃប្រទេស​វៀតណាម។

ព្រះ​រាជសារ​ដដែល​បញ្ជាក់​ថា នៅក្នុង​ឱកាស​អវត្តមាន​របស់​ព្រះ​មហាក្សត្រ គឺ​សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នឹង​ទទួល​ឋានៈ​ជាប្រមុខរដ្ឋ​ស្តីទី នៃព្រះ​រាជាណាចក្រ​កម្ពុជា។

ព្រះ​រាជបំពេញ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​នៅ​ប្រទេស​វៀតណាម គឺ​បន្ទាប់ពី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម កាលពី​ថ្ងៃទី​០៦ ដល់ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;