តុលាការ​កំពូល​រក្សា​ការ​សម្រេច​ឱ្យ​លោក សម រង្ស៊ី សងជំងឺ​ចិត្ត​សម្តេច ហ៊ុន សែន ១លាន​ដុល្លារ

  • 2018-12-20 02:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​កំពូល​ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៨ បាន​សម្រេច​តម្កល់​សាលក្រម និង​សាលដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ ទុកជា​បាន​ការ​ដដែល ពោលគឺ​ផាក​ពិន័យ​លោក សម រង្ស៉ី ចំនួន ១០លាន​រៀល និង​បង្គាប់​ឱ្យសង​ជំងឺចិត្ត​ជូន​សម្តេច ហ៊ុន សែន ចំនួន ៤ពាន់​លាន​រៀល (ប្រហែល ១លាន​ដុល្លារ) ក្នុង​សំណុំរឿង​បទ​បរិហារកេរ្តិ៍​លើ​សម្តេច ហ៊ុន សែន។

ការ​ប្រកាស​សាលដីកា​នេះ ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល បាន​ជំនុំ​ជម្រះ​លើ​បណ្តឹង​សារទុក្ខ​របស់ មេធាវី​លោក សម រង្ស៉ី ដែលបាន​ប្តឹង​ជំទាស់ ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៧ និង​សាលាឧទ្ធរណ៍ ដែល​បាន​សម្រេចតម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០១៨។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា​ ឆ្នាំ​២០១៨​ ​សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ ​សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​ក្រោយ​ពី​អតីត​មេបក្ស​ប្រឆាំង​​ដែល​កំពុង​រស់​នៅ​នីរទេសឯ​ក្រៅ​ប្រទេស​រូបនេះ បាន​ថ្លែង​តាម​បណ្តាញ​អ៊ីនធឺណិត ទៅ​កាន់​សកម្មជន​របស់​លោក​ ​ដោយ​និយាយ​ថា​ ​សម្តេច ​ហ៊ុន សែន​ បាន​សូក​ប៉ាន់​កញ្ញា​ ​ធី សុវណ្ណថា​ ​​ចំនួន​១​លាន​ដុល្លារ​ ​ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;