ឥណ្ឌា បាញ់​បង្ហោះ​ផ្កាយ​រណប "Angry Bird" សម្រាប់​ជួយ​ដល់​យោធា

  • 2018-12-20 06:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ បាន​បាញ់​បង្ហោះ​ផ្កាយរណប​ទំនាក់​ទំនង​មួយ​ឈ្មោះ "Indian Angry Bird" ទៅកាន់​គន្លង​ផែនដី សម្រាប់​ឱ្យកងទ័ព​អាកាស​ឥណ្ឌា​ប្រើប្រាស់។ ការ​បាញ់​បង្ហោះ​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​អវកាស Satish Dhawan ក្នុង​រដ្ឋ Andhra Pradesh។

បើតាម​អង្គការ ISRO ផ្កាយ​រណប​យោធា​ដែលមាន​ទម្ងន់ ២២៥០​គីឡូក្រាម​នេះ នឹង​ចំណាយ​ពេល​ពីរបី​ថ្ងៃ ដើម្បី​ឈាន​ទៅ​ដល់​គន្លង​អវកាស​របស់​វា។ ផ្កាយ​រណប​ដែល​បំពេញ​បេសកកម្ម​រយៈពេល៨ឆ្នាំ​មួយ​នេះ នឹង​ជួយកាត់​បន្ថយ​ការ​ជ្រៀតជ្រែក​ពី​បរទេស និង​លេចធ្លាយ​ព័ត៌មាន​របស់​ឥណ្ឌា។

ក្រោយ​បាញ់​បង្ហោះ លោក K Sivan ប្រធាន​អង្គការ​ ISRO បាន​និយាយ​ថា នេះជា​បេសកកម្ម​ទី៧ ដែល​បាញ់បង្ហោះ​ដោយ ISRO ក្នុង​រយៈពេល ៣៥ថ្ងៃ​មកនេះ។ ក្នុងនោះ​ផ្កាយរណប​៤គ្រឿង​ដែលធ្វើឡើង​ដោយ​ឥណ្ឌា ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​តាម​រយៈ​រ៉ុកកែត​ចំនួន ៣គ្រាប់ ចេញពី​មជ្ឈមណ្ឌល​អវកាស​នេះ។

អនុ​ប្រធានាធិបតី​ឥណ្ឌា លោក Venkaiah Naidu បាន​បង្ហោះនៅ Twitter របស់​លោក ដោយ​ចូលរួម​អបអរ​សាទរ​ជាមួយ​នឹង​ការបាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​នេះ និងបាន​អះអាង​ថា ​វានឹង​ជួយ​ជំរុញ​ដ៏ធំ​សម្រាប់​សមត្ថភាព​ការពារ​ជាតិ​ឥណ្ឌា៕

ប្រភព៖ indiatoday ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;