[វីដេអូ]៖ របរធ្វើរនាំងឈើ របស់​អ្នក​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម

  • 2019-04-02 10:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកធ្លាប់ប្រើប្រាស់ ឬឃើញរនាំងឈើដែលភាគច្រើនត្រូវបានគេលាបពណ៌ខៀវចាស់ និងមានបាញ់ថ្នាំជារូបផ្កា សត្វ និងរូបប្រាសាទអង្គរវត្តដែរឬទេ? ជាការពិតណាស់ រនាំងនេះបានក្លាយជាគ្រឿងសង្ហារឹមលម្អផ្ទះដ៏សាមញ្ញ និងគួរឲ្យទាក់ទាញមួយ។

រនាំង​ នៅ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ចាម
លោក ម៉ៅ វណ្ណនី ប្រកបរបរធ្វើរនាំងឈើតាំងតែពីឆ្នាំ២០០៧ មកម្ល៉េះ នៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពីដំបូងឡើយ លោកធ្វើរនាំងតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែដោយទទួលបានការ បញ្ជារទិញកាន់តែច្រើន លោកត្រូវរកកូនជាងមកជួយបន្ថែម។ យ៉ាងណាក៏ដោយ លោក វណ្ណនី មិននឹកស្មានថា របរធ្វើរនាំងរបស់ខ្លួន ទទួលបានការជោគជ័យដល់ថ្នាក់ផ្គត់ផ្គង់រនាំងមិនទាន់ឲ្យអតិថិជនដូចបច្ចុប្បន្ននេះឡើយ។ លោកបានលើកឡើងថា «ភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ជាកត្តាជោគជ័យក្នុងការរកស៊ី» ។
លោក ម៉ៅ វណ្ណនី

ចង់ដឹងច្បាស់​ពី​ដំណើរដើមទង​នៃ​មុខរបរ​ធ្វើ​រនាំង​របស់​លោក ម៉ៅ វណ្ណនី សូមទស្សនា​វីដេអូ​ ដូចខាងក្រោម៖

ចុចត្រង់នេះ ដើម្បីទស្សនា​វីដេអូ​ជាច្រើនទៀត

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;