ចិន បោះទុន ២០០លានដុល្លារ វិនិយោគនៅតំបន់ពិសេសប៉ោយប៉ែត-អូរនាង
- 2018-12-24 03:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បោះទុន ២០០លានដុល្លារ វិនិយោគនៅតំបន់ពិសេសប៉ោយប៉ែត-អូរនាង
ចន្លោះមិនឃើញ
កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍តំបន់ពិសេសប៉ោយប៉ែត-អូរនាង ដែលគ្រោងនឹងបោះទុន ២០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យជាដើម។
ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយលោកឧកញ៉ា អ៊ឹង អ៊ុយ តំណាងឲ្យក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន លីមីតធីត និងលោក Ge Chuan Bao តំណាងឲ្យក្រុមហ៊ុន Shanghai Guozhi Group Co., Ltd កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយមាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមធ្វើជាសាក្សីផងដែរ។
លោកបន្តទៀតថា ក្រុមហ៊ុនរបស់លោកបានបោះទុនវិយោគ នៅក្នុងបណ្តាប្រទេសផ្សេងទៀតជាច្រើន នៅក្នុងតំបន់អាស៊ានមាន ដូចជា ប្រទេសសឹង្ហបុរី និងប្រទេសថៃ ដែលមានទំហំទឹកប្រាក់វិនិយោគរហូតដល់ ១,៦ពាន់លានដុល្លារ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យជាដើម។
ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់ ៥១០០លានដុល្លារ ដែលផ្តោតទៅលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី៕