រដ្ឋមន្រ្ដី និង​ពលរដ្ឋជាង ៤០០នាក់ ជិះកង់​ជាង ២០គីឡូម៉ែត្រ ដើម្បី​អបអរ​ពិធី​សម្ពោធ​វិមានឈ្នះឈ្នះ

  • 2018-12-28 01:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃ​ទី២៨ ខែធ្នូ​នេះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន ដែល​មាន​លោក​រដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋលេខាធិការ រួម​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០០នាក់ បានជិះកង់​ចម្ងាយ​ជាង ២០គីឡូម៉ែត្រ ចេញ​ដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ (​អូឡាំពិក) ឆ្ពោះ​ទៅវិមាន​ឈ្នះឈ្នះ ដែលស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឧកញ៉ា លី យ៉ុងផាត់។ ការ​ជិះកង់​នេះ គឺដើម្បីអបអរ​ពិធី​សម្ពោធ​វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលេីកទី២០​ នៃការបញ្ចប់សង្រ្គាមស៉ីវិលនៅកម្ពុជា។

សូមបញ្ជាក់ថា ពិធី​សម្ពោធ​វិមានឈ្នះឈ្នះ នឹងប្រារព្ធធ្វើ​ឡើង​ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែ​កម្មវិធី​អបអរនានា គឺ​ធ្វើ​ឡើងពីថ្ងៃទី២៨ ខែធ្នូ​នេះ រហូត​ដល់ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

សូមទស្សនា​រូបភាព​នៃ​សកម្មភាពជិះកង់​មហាជន នាព្រឹកនេះ ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;