ភ្នំពេញក្រោន ចុះ​កុងត្រា​កីឡាករ​បរទេស​គ្រប់ ៥រូបហើយ

  • 2019-01-03 06:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន បាន​បង្ហាញ​កីឡាករ​ថ្មី​របស់ខ្លួន​ ២រូប​បន្ថែម​ទៀត នា​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នេះ។ តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ផ្លូវការ​របស់​ក្លឹប កីឡាករ​ថ្មីទាំង២ រូបនោះ​ ជា​កីឡាករ​​ប្រេស៊ីល​ដូចគ្នា គឺខ្សែ​ប្រយុទ្ធ Darlan Martins និង​ខ្សែ​ការពារ Jhonata Sant'anna

គិត​ទាំងកីឡាករ​ ២រូប​ខាងលើនេះ ភ្នំពេញក្រោន បាន​ចុះកុងត្រា​កីឡាករ​បរទេស ៥រូបហើយ ពោល​គឺ​គ្រប់​តាម​កូតា​ដែល​បាន​កំណត់​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា។

កីឡាករ​បរទេស​ទាំង ៥រូប​របស់​ភ្នំពេញក្រោន ដែល​ត្រៀម​លេង​ក្នុង​រដូវកាល​ថ្មី​ ឆ្នាំ២០១៩ រួមមាន៖

១. ខ្សែបម្រើ សញ្ជាតិ​ប្រេស៊ីល វ័យ ២៤ឆ្នាំ Paulo Victor Soares

កីឡាករ Paulo Victor Soares
**២. អ្នកចាំទី សញ្ជាតិ​ប្រេស៊ីល វ័យ ២២ឆ្នាំ Leonardo Oliveira Tavares**
កីឡាករ Leonardo Oliveira Tavares

៣. ខ្សែបម្រើ​ប្រយុទ្ធ សញ្ជាតិ​កូរ៉េខាងត្បូង វ័យ ២៣ឆ្នាំ Tae Woong Kim

កីឡាករ​កូរ៉េខាងត្បូង Tae Woong Kim

៤. ខ្សែប្រយុទ្ធ​ សញ្ជាតិ​ប្រេស៊ីល វ័យ ២៤ឆ្នាំ Darlan Martins

៥. ខ្សែការពារ សញ្ជាតិ​ប្រេស៊ីល វ័យ ២២ឆ្នាំ Jhonata Sant'anna

សូម​បញ្ជាក់ថា ក្រៅ​ពី​កីឡាករ​បរទេស ភ្នំពេញក្រោន ក៏បាន​ចុះកុងត្រា​យក​កីឡាករ​ក្នុងស្រុក​ផងដែរ។

កីឡាករ​ក្នុងស្រុក​ដែល​ភ្នំពេញក្រោន បានចុះកុងត្រា (គិត​ត្រឹម​​ខែធ្នូ ឆ្នាំ២០១៨) រួមមានដូចខាងក្រោម៖

ស៊ាន ភីសារ

កីឡាករ ស៊ាន ភីសារ

ពុំ តុលា

កីឡាករ ពុំ តុលា

វ៉ា សុខថន

កីឡាករ វ៉ា សុខថន

នៅ សុសិលា

ប្រភពរូបភាព៖ ភ្នំពេញក្រោន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;