រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ហាមមិនឱ្យមន្រ្តីប្រើយានយន្តស្លាកលេខរដ្ឋ ចូលក្លឹប-ខារ៉ាអូខេឡើយ
- 2019-01-04 09:03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ហាមមិនឱ្យមន្រ្តីប្រើយានយន្តស្លាកលេខរដ្ឋ ចូលក្លឹប-ខារ៉ាអូខេឡើយ
ចន្លោះមិនឃើញ
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង មិនត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្តពាក់ស្លាកលេខរដ្ឋរបស់ក្រសួង ក្រៅពីម៉ោងដែលខ្លួងបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ និងកន្លែងម៉ាស្សាជាដើម។ នេះបើតាមសេចក្តីណែនាំមួយចុះហត្ថលេខាដោយលោក អ៊ុក រ៉ាប៊ុន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។