បិសាចក្រហម ស៊ី មាន់ខ្នាយមាស បង្កើនកំណត់ត្រាឈ្នះ ៦ប្រកួតជាប់គ្នា
- 2019-01-14 01:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិសាចក្រហម ស៊ី មាន់ខ្នាយមាស បង្កើនកំណត់ត្រាឈ្នះ ៦ប្រកួតជាប់គ្នា
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ១-០ ក្នុងសប្ដាហ៍ទី២២ នៃ English Premier League កាលពីយប់មិញ នៅកីឡដ្ឋាន Wembley។ លទ្ធផលនេះ ធ្វើឲ្យ Man Utd បង្កើនកំណត់ត្រាឈ្នះទាំង ៦ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ន Ole Gunnaer Solskjaer។
១គ្រាប់ជ័យជម្នះរបស់ក្រុមជើងឯកអង់គ្លេស ២០សម័យ រកបានដោយខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ សញ្ជាតិអង់គ្លេស Marcus Rashford នៅចុងតង់ទី១។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺអ្នកចាំទី David de Gea បានជាប់ជា Man of the Match ក្រោយជួយសង្រ្គោះបាល់គ្រោះថ្នាក់ ដល់ទៅ ១១លើក។
ឆ្លងកាត់ ២២ប្រកួត បិសាចក្រហម បានតាមទាន់ពិន្ទុក្រុមលេខ ៥ Arsenal (៤១ពិន្ទុ) ដោយនៅចាញ់តែចំនួនគ្រាប់បាល់ប៉ុណ្ណោះ។ ចំណែក Spurs នៅតែឈរលេខ ៣ ដោយមាន ៤៨ពិន្ទុ។
សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖