Theerathon របស់ជម្រើសជាតិថៃ ផ្ទេរទៅកាន់ក្លឹបនៅលីគកំពូលជប៉ុន ជាលើកទី២
- 2019-01-16 02:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Theerathon របស់ជម្រើសជាតិថៃ ផ្ទេរទៅកាន់ក្លឹបនៅលីគកំពូលជប៉ុន ជាលើកទី២
ចន្លោះមិនឃើញ
ខ្សែការពារស្លាប Theerathon Bunmathan របស់ក្រុមជម្រើសជាតិថៃ និងក្លឹបបាល់ទាត់ SCG Muang Thong United បានសម្រេចផ្ទេរទៅកាន់ក្លឹបបាល់ទាត់ Yokohama F-Marinos ដែលកំពុងលេងនៅក្នុងលីគកំពូលជប៉ុន។ នេះបើយោងតាមសេចក្ដីប្រកាសផ្លូវការក្នុងវេបសាយរបស់ក្លឹប Yokohama F-Marinos នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា កាលពីរដូវកាល២០១៨ ខ្សែការពារស្លាបដែលមានវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានខ្ចីជើង ដោយក្លឹបបាល់ទាត់ Vissel Kobe នៅលីគកំពូលជប៉ុនដូចគ្នា ដោយបង្ហាញខ្លួនបាន ២៨ប្រកួត៕