រិទ្ធ ប្រុសពៅ នឹង​ចូល​ផលិតកម្ម​ថោន​ឆាប់ៗ​នេះ

  • 2019-01-16 07:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រិទ្ធ​ ប្រុស​ពៅ​ ​ដែល​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​​ ព្រម​ទាំង​ជា​អ្នក​ជំនាញ​វិស័យ​ខាង​កុន​ផង​ដែរ​នោះ បាន​បញ្ជាក់​ថា ពេល​នេះ​លោក​រក​បាន​ទ្រនំ​ហើយ​គឺ​ផលិត​កម្ម​ថោន។

ម្ចាស់​បទ "មាន​នឹក​បង​ទេ​អូន" រូបនេះ​ឱ្យដឹង​ទៀត​ថា លោក​នឹង​ចាប់​ផ្ដើម​ការងារ​នៅ​ផលិតកម្ម​ថ្មី​នេះ​​ចាប់​ពី​ខែ​មីនា​ឆ្នាំ ២០១៩ ដោយ​សារ​ខ្លួន​ត្រូវ​ការ​ពេល​សម្រាក​ខ្លះ​ៗ មុន​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ។

ដោយ​សារ​តែ​ជា​តារា​មាន​ជំនាញ​សឹង​តែ​គ្រប់​មុខ​ផង​នោះ តារា​រូបនេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ផលិតកម្ម​ថោន ក្នុង​មុខ​ងារ​ដល់​ទៅ​៣​ឯណោះ គឺ​ជា​អ្នក​ចម្រៀង​ អ្នក​និពន្ធ​បទ​ចម្រៀង ព្រម​ទាំង​អ្នក​ដឹក​នាំ​វីដេអូ​ចម្រៀង៕

ប្រភព៖ Sabay News អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី
;