កាណាដា ណែនាំ១ចំណុច ដើម្បីធ្វើឲ្យរមណីយដ្ឋានអង្គរ មានសក្ដានុពលកាន់តែខ្លាំង
- 2019-01-18 07:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាណាដា ណែនាំ១ចំណុច ដើម្បីធ្វើឲ្យរមណីយដ្ឋានអង្គរ មានសក្ដានុពលកាន់តែខ្លាំង
ចន្លោះមិនឃើញ
សមាជិករដ្ឋសភានៃរដ្ឋ Ontario នៃប្រទេសកាណាដា បានលើកឡើងថា រមណីយដ្ឋានអង្គរ ជាតំបន់ពុទ្ធសាសនា ដ៏ធំមួយ ហើយរមណីយដ្ឋាននេះ អាចមានសក្ដានុពលកាន់តែខ្លាំងថែមទៀត ក្នុងការស្រូបទាញភ្ញៀវទេសចរ បើសិនជា រៀបចំឲ្យទៅជាផ្នែកមួយនៃតំបន់ធម្មយាត្រារបស់ពុទ្ធសាសនិក ជុំវិញពិភពលោក។
ការណែនាំដើម្បីធ្វើឲ្យរមណីយដ្ឋានអង្គរមានសក្ដានុពលកាន់តែខ្លាំងនេះ គឺបន្ទាប់ពីលោក Geng Tan បានស្ដាប់បទបង្ហាញដែលបញ្ជាក់អំពីភាពរស់ នៃរមណីយដ្ឋានអង្គរ តាមរយៈកិច្ចប្រតិបត្តិជំនឿសាសនា របស់អ្នកស្រុកអង្គរ យ៉ាងខ្ជាប់ខ្ជួន នាពេលសព្វថ្ងៃ។
ក្នុងជំនួបនេះដែរ កុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋ Ontario លោក ឈួរ ឆាត ចង់ឲ្យមានទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងកាណាដា ពិសេសគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកាណាដា ហៅកាត់ថា CIDA ដើម្បីបន្ដអភិវឌ្ឍន៍តំបន់នេះ ឲ្យកាន់តែប្រសើរទៅមុខទៀត។
បន្ថែមពីនេះ គណៈប្រតិភូកាណាដា ចង់ឲ្យមានកិច្ចសហការផ្នែកអប់រំបេតិកភណ្ឌ និងចង់ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងក្រសួងបេតិកភណ្ឌកាណាដា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅថ្ងៃអនាគតផងដែរ៕