មូលហេតុព្រះខ័នរាជស្វាយរៀង ទៅបោះជំរំនៅសៀមរាប ត្រូវបានលាតត្រដាង
- 2019-01-21 05:53:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុព្រះខ័នរាជស្វាយរៀង ទៅបោះជំរំនៅសៀមរាប ត្រូវបានលាតត្រដាង
ចន្លោះមិនឃើញ
លោក Conor Nestor គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង បង្ហើបឲ្យដឹងថា ការទៅបោះជំរំដល់ទៅ ៦ថ្ងៃលើទឹកដីខេត្តសៀមរាប ដោយសារហេតុផលពីរយ៉ាង គឺត្រូវប្រកួតកម្ដៅសាច់ដុំ បង្កើនបទពិសោធ និងផ្ដល់ឱកាសដល់កីឡាករទាំងថ្មី ទាំងចាស់ កាន់តែយល់ចិត្តគ្នា។ នេះបើតាមការចុះផ្សាយរបស់ CNCC នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
លោក Conor Nestor ពន្យល់ ៖"គោលបំណងសំខាន់នៃការបោះជំរំនេះគឺ ទី១ យើងចង់ប្រកួតបន្ថែមសមត្ថភាពដល់ក្រុម ហើយទី២ យើងចង់ឲ្យកីឡាករទាំងអស់កាន់តែយល់ឲ្យស៊ីជម្រៅពីក្រុម"។
យោងតាមកាលវិភាគ ជំនួបជាមួយអង្គរថៃហ្គឺរ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃអង្គារ ទី២២ ខែមករា, មុនបន្តជួបសៀមរាបអេហ្វស៊ី នៅថ្ងៃព្រហស្បតិ៍ និងសូលទីឡូអង្គរ នៅថ្ងៃសុក្រ វេលាម៉ោងដូចគ្នា ហើយការប្រកួតក៏ត្រូវធ្វើនៅកីឡដ្ឋានខេត្តសៀមរាបតែមួយផងដែរ៕
រូប៖ ទំព័រហ្វេសប៊ុកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង