ភ្នំពេញក្រោន ជួបក្រុមជើងឯកថៃ Buriram United

  • 2019-01-24 02:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ភ្នំពេញក្រោន របស់​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ជើងឯក​លីគ​កំពូល​ថៃ Buriram United ក្នុង​ជំនួប​មិត្តភាព នា​កីឡដ្ឋាន Khao Kradong ក្នុង​ខេត្ត​បុរីរម្យ នា​ម៉ោង ៣:៣០នាទីរសៀល ថ្ងៃ​ទី២៤ ខែមករា នេះ។

នៅ​មុន​ការប្រកួត​នេះ​មកដល់ លោក Leonardo Victorino បាន​ថ្លែង​ប្រាប់​វិបសាយ​ផ្លូវការ​របស់ភ្នំពេញក្រោន ថា៖ "វាជាការប្រកួត Pre-Season យើងត្រូវតែមានការរៀបចំឲ្យបានល្អ ក៏ដូចជាត្រៀមខ្លួនជានិច្ច ហើយខ្ញុំគិតថាកីឡាកររបស់យើងនឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួតទាំងនេះ"។

ជម្រើស១១នាក់ដំបូងរបស់ភ្នំពេញ ក្នុង​ការប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម Army Regional 2 របស់ថៃ នាពេល​កន្លងមក (រូបភាព៖ ភ្នំពេញក្រោន)
សូម​បញ្ជាក់ថា នេះ​ជា​ការប្រកួត​លើក​ទី៣ របស់​ភ្នំពេញក្រោន នៅ​លើ​ទឹកដី​ថៃ នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ កាលពីថ្ងៃទី១៩ មករា ភ្នំពេញក្រោន បានប្រកួត​ចាញ់​ក្រុម Nakhon Ratchasima ៤-០ ក្នុង​ពាន LEO Pre-season Cup និង​ឈ្នះក្រុម Army Regional 2 ដោយលទ្ធផល ៣-២ ក្នុងជំនួបមិត្តភាព​កាលពីថ្ងៃទី២១ ខែមករា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;