AFC Asian Cup៖ VAR បាន​ជួយ​​វៀតណាម១គ្រាប់​ តែ​ធ្វើ​ឱ្យ​ស្រក់​ទឹកភ្នែក​​វិញ​ ក្រោមថ្វីជើង​ជប៉ុន

  • 2019-01-25 01:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​វៀតណាម បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Asian Cup 2019 ហើយ ក្រោម​ថ្វីជើង​ក្រុម​ជប៉ុន ដោយ​លទ្ធផល ០-១ ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ​កាលពី​យប់មិញ។

វៀតណាម ក្នុងការប្រកួតជាមួយជប៉ុន នៅវគ្គ៨ក្រុម AFC Asian Cup 2019 (រូបថត៖ ហ្វេសប៊ុក AFC Asian Cup)
១គ្រាប់​របស់​ជប៉ុន​នេះ គឺជា​ការ​ស៊ុតបាល់​ប៉េណាល់ទី ធ្វើបាន​ដោយ Ritsu Doan នៅ​នាទី៥៧។ ការ​សម្រេច​ឱ្យស៊ុតបាល់​ពិន័យ ១១​ម៉ែត្រ​នេះ គឺ​បន្ទាប់ពី​លោក​អាជ្ញាកណ្តាល​បាន​ពិនិត្យមើល វីដេអូ​ជំនួយ VAR ដែល​កីឡាករ​វៀតណាម បាន​ប្រព្រឹត្ត​កំហុស (ទាក់ជើង) ទៅលើ​កីឡាករ​ជប៉ុន ក្នុង​តំបន់​គ្រោះថ្នាក់។

នៅក្នុង​តង់ទី១ ក្រុម​ជប៉ុន ក៏បាន​តែត​បញ្ចូលទី១គ្រាប់​ទៅលើ​ក្រុម​វៀតណាម​ដែរ ប៉ុន្តែ​ក្រោយ​ពិនិត្យ​មើលតាម VAR ឃើញមាន​ការ​ប៉ះដៃ ទើប​អាជ្ញាកណ្តាល សម្រេច​មិន​ឱ្យគ្រាប់​បាល់​នេះ​ឡើយ។

តាម​រយៈ​លទ្ធផល​ខាងលើ​នេះ ជប៉ុន បាន​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដោយត្រូវ​ប៉ះអ៊ីរ៉ង់ បន្ទាប់ពី​ក្រុមនេះ បាន​យកឈ្នះ​ចិន ក្នុង​លទ្ធផល ៣-០ កាលពី​យប់មិញ​នេះ​ផងដែរ៕

កីឡាករជប៉ុន អបអរក្រោយស៊ុតចូលវៀតណាម (រូបថត៖ ហ្វេសប៊ុក AFC Asian Cup)
កីឡាករអ៊ីរ៉ង់ អបអរក្រោយស៊ុតចូលចិន (រូបថត៖ ហ្វេសប៊ុក AFC Asian Cup)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;