ភ្នំពេញក្រោន ឈ្នះក្រុម​ជើងឯកថៃ Buriram United

  • 2019-01-25 02:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ភ្នំពេញក្រោន របស់​កម្ពុជា បាន​យកឈ្នះ​ក្រុម​ជើងឯក​ថៃ Buriram United ៤-១ ក្នុង​ជំនួប​មិត្តភាព​នៅ​កីឡដ្ឋាន Khao Kradong ក្នុង​ខេត្ត​បុរីរម្យ ប្រទេសថៃ កាលពីថ្ងៃទី២៤ មករា ម្សិលមិញ។

៤គ្រាប់​របស់​ភ្នំពេញក្រោន រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Darlan Martins (២គ្រាប់) ខ្សែការពារ​ប្រេស៊ីល Jhonata San'tanna ១គ្រាប់ និងខ្សែ​ប្រយុទ្ធ​វ័យក្មេង​ យ៉ើ មូស្លីម ១គ្រាប់។

ជម្រើស១១នាក់ដំបូង​របស់​ភ្នំពេញក្រោន ក្នុង​ជំនួប​មិត្តភាព​ទល់នឹង​ Buriram United (រូបភាព៖ ភ្នំពេញក្រោន)
នេះជា​ការប្រកួត​ទី៣ របស់ភ្នំពេញក្រោន ក្នុង​ការ​បោះជំរុំហ្វឹកហាត់​ត្រៀម​បើក​រដូវកាល​ថ្មី លើ​ទឹកដី​ថៃ។ កាលពីថ្ងៃទី១៩ មករា ភ្នំពេញក្រោន បានប្រកួត​ចាញ់​ក្រុម Nakhon Ratchasima ៤-០ ក្នុង​ពាន LEO Pre-season Cup និង​ឈ្នះក្រុម Army Regional 2 ដោយលទ្ធផល ៣-២ ក្នុងជំនួបមិត្តភាព​កាលពីថ្ងៃទី២១ ខែមករា។

ក្រោយ​ការប្រកួតនេះ ភ្នំពេញក្រោន នឹង​ចាកចេញ​ពី​ខេត្ត​បុរីរម្យ ធ្វើដំណើរ​ឆ្ពោះទៅ​ប្រកួត​នៅ​រាជធានី​បាងកក បន្តទៀត ដែល​ទំនង​ជា​អាច​ប៉ះ​ក្រុម​ខ្លាំង SCG Muangthong៕

សូមទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;