Chelsea ស៊ុត​ប៉េណាល់ទី ទម្លាក់​ Spurs ឡើងជួប Man City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup

  • 2019-01-25 03:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តោខៀវ Chelsea បាន​វាយបក​យកឈ្នះ Spurs វិញ ដោយ​លទ្ធផល ២-១ ក្នុង​ជើងទី២ នៃវគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ Carabao Cup (League Cup) កាលពីយប់មិញនេះ ក្រោយ​ចាញ់ ១-០ កាលពីជើងទី១។

កីឡាករនៃក្រុម Chelsea អបអរ​ក្រោយជ័យជម្នះ (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
ក្រុមម្ចាស់ផ្ទះ Chelsea បាន​បំប៉ោង​សំណាញ់ទី២ គ្រាប់នៅតង់ទី១ ដោយ N'GoloKante នៅនាទី ២៧ និង Eden Hazard នៅ​នាទី ៣៨ មុនពេល Spurs ស៊ុត​ចូល១គ្រាប់​វិញ នៅនាទី ៥០ ដោយ​ Fernando Llorente។
កីឡាករ​របស់ Spurs សោកស្ដាយ​ក្រោយ​ចាញ់​ការប្រកួត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

លទ្ធផល​សរុប​ទាំង ២ ជើង ២-២ នេះ ធ្វើ​ឲ្យ​ការ​ប្រកួត ឈាន​ដល់​វគ្គ​ប៉េណាល់ទីកាត់សេចក្ដី។ កីឡាករ​ប្រេស៊ីល David Luiz ជាអ្នកស៊ុត​បាល់ប៉េណាល់ទី​ចុងក្រោយ នាំជ័យជម្នះ​ឲ្យ Chelsea ក្រោយ​កីឡាករប្រេស៊ីល Lucas Moura របស់​ Spurs ស៊ុត​មិនផុត​ដៃ​អ្នកចាំទី Kepa Arrizabalaga។

Chelsea នឹង​ឡើង​ជួប Manchester City នាវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានជាតិអង់គ្លេស Wembley នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩៕

David Luiz អបអរក្រោយស៊ុត​ប៉េណាល់ទីបញ្ចូលទី ដែលជា​គ្រាប់ជ័យជម្នះ​របស់ Chelsea (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
Lucas Moura សោកស្ដាយ​ក្រោយ​ស៊ុត​មិន​ចូល (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;