ភ្នំពេញក្រោន បន្ត​ធ្វើដំណើរ​ទៅ​ប៉ះ Muangthong ក្រោយ​ឈ្នះ Buriram

  • 2019-01-25 08:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​យកឈ្នះក្រុមជើងឯកថៃ Buriram United ៤-១ នៅ​ខេត្ត​បុរីរម្យ​ កាលពីថ្ងៃ​ទី២៤ ខែមករា​រួចមក ក្រុមកីឡា​បាល់ទាត់​ភ្នំពេញក្រោន របស់​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​បាងកក ដើម្បី​ជួប​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​ជើងខ្លាំងថៃ SCG Muangthong United នា​ថ្ងៃ​ទី២៦ ខែមករា​ខាងមុខ​នេះ វេលា​ម៉ោង ៤:៣០នាទី​រសៀល នៅ​កីឡដ្ឋាន SCG Stadium។

កីឡាករយ៉ើ មូស្លីម របស់​ភ្នំពេញក្រោន អបអរក្រោយ​ស៊ុត​បញ្ចូលទីក្រុម Buriram United (រូបភាព​៖ ភ្នំពេញក្រោន)
យោងតាម​វិបសាយ​ផ្លូវការ​របស់​ភ្នំពេញក្រោន បានឲ្យដឹងថា ជំនួប​ទល់​នឹង​ក្រុម Muangthong គឺជា​ការ​ប្រកួត​ចុងក្រោយរបស់​ភ្នំពេញក្រោន នៅលើ​ទឹកដីថៃ ពោល​គឺ​ក្លឹប​ជើងឯក​កម្ពុជា​ ៦សម័យ​មួយនេះ នឹង​ធ្វើដំណើរ​មក​កាន់​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ទី២៧ ខែមករា​។

មុន​ប៉ះ Muangthong ភ្នំពេញក្រោន បាន​យកឈ្នះក្រុម Buriram United ៤-១ (មិត្តភាព), ឈ្នះ​ក្រុម Army Regional 2 ៣-២ និង​ចាញ់ Nakhon Ratchasima ៤-០ ក្នុង​ពាន LEO Pre-season Cup 2019។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;