ជប៉ុន ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Asian Cup ជាលើកទី៥ ក្រោយលត់អ៊ីរ៉ង់ទក់សាច់យប់មិញ
- 2019-01-29 01:31:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Asian Cup ជាលើកទី៥ ក្រោយលត់អ៊ីរ៉ង់ទក់សាច់យប់មិញ
ចន្លោះមិនឃើញ
២គ្រាប់របស់ Yuya Osako និង១គ្រាប់ចុងម៉ោងរបស់ Genki Haraguchi បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បំបាក់ក្រុមបាល់ទាត់អ៊ិរ៉ង់ ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Asian Cup 2019 កាលពីយប់មិញ។ លទ្ធផលនេះ មាន័យថា ជប៉ុន នឹងត្រូវឡើងប្រកួតផ្ដាច់ព្រ័ត្រ ជាលើកទី៥ ដោយត្រូវប៉ះក្រុមកាតារ ឬក្រុមម្ចាស់ផ្ទះអារ៉ាប់រួម។
ជប៉ុន នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១ ខែកុម្ភៈ ដោយត្រូវប៉ះក្រុមកាតារ ឬអារ៉ាប់រួម។ កាតារ និងម្ចាស់ផ្ទះអារ៉ាប់រួម នឹងត្រូវប្រកួតគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រាត្រីនេះ។
សូមបញ្ជាក់ថាផងដែរថា ជប៉ុន បានឈ្នះជើងឯក AFC Asian Cup ច្រើនដងជាងគេ គឺចំនួន ៤ដង ក្រោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ៤ដង គឺនៅឆ្នាំ ១៩៩២, ២០០០, ២០០៤ និង ២០១១៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖