Solskjaer នឹងបំបែកកំណត់ត្រាមិនគួរឲ្យជឿរបស់ Pep បើ Man Utd ឈ្នះ Burnley
- 2019-01-29 03:21:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer នឹងបំបែកកំណត់ត្រាមិនគួរឲ្យជឿរបស់ Pep បើ Man Utd ឈ្នះ Burnley
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United បានដឹកនាំឲ្យកូនក្រុមទទួលបានជ័យជម្នះចំនួន ៨ប្រកួតជាប់ៗគ្នា ចាប់តាំងពីលោកចូលមកដឹកនាំ។ ក្នុងនោះ លោកជួយឲ្យ Man Utd ឈ្នះ ៦ប្រកួតនៅលីគកំពូលអង់គ្លេស និង ២ប្រកួតនៅពានរង្វាន់ FA Cup។
ប្រសិនបើ អ្នកចាត់ការសញ្ជាតិន័រវែសនេះ អាចជួយឲ្យ Man Utd បាន៣ពិន្ទុ ពីក្រុម Burnley ក្នុងការប្រកួតយប់នេះ លោកនឹងបំបែកកំណត់ត្រាមិនគួរឲ្យជឿមួយរបស់លោក Pep Guardiola ដែលជាអ្នកចាត់ការថ្មី ដឹកនាំក្នុង ៧ប្រកួតដំបូងនៅលីគកំពូលអង់គ្លេស (English Premier league) ឈ្នះជាប់គ្នាទាំង ៧ប្រកួត។
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City និងលោក Carlo Ancelotti ជាអ្នកចាត់ការដែលចូលដឹកនាំដំបូង ឈ្នះចំនួន ៦ប្រកួតជាប់ៗគ្នា នៅក្របខណ្ឌ English Premier League។
Man Utd នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ Burnley ក្នុងជំនួបសប្ដាហ៍ទី ២៤ វេលាម៉ោង ៣ព្រឹក ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩៕