កាតា ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ Asian Cup តែ​អ្នកគាំទ្រ​អារ៉ាប់រួម​គប់​ដប​ទឹក ស្បែកជើង មិន​ប្រណី​ដៃ

  • 2019-01-30 01:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតា បាន​ទម្លាក់​ក្រុម​ម្ចាស់​ផ្ទះ ​អារ៉ាប់រួម​ ក្នុង​ការប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​ AFC Asian Cup 2019 បន្ទាប់​ពី​យក​ឈ្នះ​ដោយ​លទ្ធផល ៤-០ ។ យ៉ាងណា​ក៏ដោយ អ្នក​គាំទ្រ​របស់​ម្ចាស់ផ្ទះ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ដោយ​បាន​គប់​ដប​ទឹក ស្បែក​ជើង និង​វត្ថុ​ផ្សេងៗ ចូល​ទី​លាន​ប្រកួត តម្រង់​រក​កីឡាករ​កាតា ដែល​អបអរ​គ្រាប់​បាល់​របស់​ពួកគេ។

សកម្មភាព​របស់​អ្នក​គាំទ្រ​អារ៉ាប់រួម​នេះ មិន​បាន​បង្ក​របួស​ស្នាម​ទៅលើ​កីឡាករ​ក្នុង​ទីលាន​ម្នាក់​ណា​មួយ​ឡើយ។

កាតា និង​ អារ៉ាប់រួម ជា​ប្រទេស​ពីរ ដែល​កំពុង​មាន​ទំនាស់​គ្នា​លើ​បញ្ហា​នយោបាយ​។

កាតា បើក​ការ​នាំ​មុខ​តាំងពីនាទី២២ ដោយ​ខ្សែ​ការពារ Boualem Khoukhi បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ Ali Almoez រក​គ្រាប់ទី២ នៅ​នាទី​៣៧។ ក្នុង​តង់​ទី​២ ក្រុម​ភ្ញៀវ​រក​បន្ថែម ២​គ្រាប់​ទៀត នៅ​នាទី​៨០ និង ៩០+៣ ដោយ​ខ្សែ​បម្រើ Hasan Al Haydos និង ខ្សែ​ការពារ Hamid Ismaeil ។

កាតា ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ៩ យប់​ (ម៉ោង​នៅ​កម្ពុជា​) ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;