ស្នងការនគរបាលខេត្តប៉ៃលិនត្រូវបានផ្លាស់ប្តូរជាផ្លូវការ
- 2019-01-31 04:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នងការនគរបាលខេត្តប៉ៃលិនត្រូវបានផ្លាស់ប្តូរជាផ្លូវការ
ចន្លោះមិនឃើញ
ស្នងការនគរបាលខេត្តប៉ៃលិន ត្រូវបានផ្លាស់ប្តូរជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នេះ។ ពិធីផ្លាស់ប្តូរនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តប៉ៃលិន ជំនួសលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ដែលត្រូវចូលនិវត្តន៍។
យោងតាមព្រះរាជក្រឹត្យបានឲ្យដឹងថា ស្នងការនគរបាលទាំង៣រូប ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ មានដូចជា៖ ១. លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង។ ទី២. លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងទី៣. លោកឧត្តមសេនីយ៍ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង៕