សហព័ន្ធ ប្រកាស​លក់​សំបុត្រ​ ការប្រកួត​ Cambodia All Stars ទល់នឹង​ Muang Thong

  • 2019-01-31 10:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា នៅថ្ងៃនេះ បានប្រកាស​ចាប់ផ្ដើមលក់​សំបុត្រ​ចូលទស្សនាការប្រកួត​សប្បុរសធម៌មិត្តភាពអន្តរជាតិ រវាង​ក្រុម Cambodia All Stars ជាមួយក្លឹប SCG Muang Thong United ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ។

ប្រភេទសំបុត្រ៖ តម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល។ លក់ពី​ម៉ោង ៩ព្រឹក ដល់​ ៥ល្ងាច នៅពហុកីឡដ្ឋានជាតិ។

ការប្រកួត​រវាង​ Cambodia All Stars និង Muang Thong នឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលាម៉ោង ៦:៣០ នាទីល្ងាច​ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;