​អូស្ត្រាលី អាច​នឹង​ចូល​លេង​ពានរង្វាន់​ Suzuki Cup នៅ​ឆ្នាំ​ក្រោយ​

  • 2019-02-01 03:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​អូស្ត្រាលី​បាន​បង្ហើប​ថា អូស្ត្រាលី កំពុង​រៀបចំ​ស្នើសុំ​ចូល​រួម​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2020 ក្រោម​ដំបូល​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF)។

ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី (រូបថត៖ Asian Cup)
លោក David Gallop ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អូស្ត្រាលី​បាន​ឲ្យដឹង​ថា ​បន្ទាប់ពី​ឃើញ​ពី​ការ​វិវឌ្ឍ​នូវ​សមត្ថភាព​របស់​សមាជិក AFF រួច​មក ហើយ​សក្ដានុពល​នៃ​ទីផ្សារ​ដ៏​សំខាន់​របស់​ខ្លួន ​អូស្ត្រាលី​នឹង​ពិនិត្យ​លើ​ការ​ស្នើ​មួយ​នេះ។

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Sydney Morning Herald បាន​ឲ្យដឹង​ថា ក្រសួង​ការបរទេស និង​ពាណិជ្ជកម្មអូស្ត្រាលី បាន​គាំទ្រ​នូវ​សំណើ​សុំ​ចូលរួម​ពានរង្វាន់​ AFF Suzuki Cup ។ យ៉ាង​ណា​ក៏​ដោយ កាលវិភាគ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup មាន​ភាព​ជាន់​គ្នា​នឹង​កាលវិភាគ​ប្រកួត ក្របខណ្ឌ​លីគកំពូល​នៅ​អូស្ត្រាលី ដែល​ភាគី​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​គ្នា​។

ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី (រូបថត៖ Asian Cup)

សូម​ជម្រាប​ថា ​អូស្ត្រាលី បាន​ចូលជា​សមាជិក AFF កាល​ពី​ឆ្នាំ​២០១៣ និង​ជា​សមាជិក​កូនពៅ។ តែ​ប្រទេស​សមាជិក​ដទៃ​ទៀត មិន​ឯកភាព​ឲ្យ អូស្ត្រាលី លេង​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឡើយ ដោយសារតែ​គម្លាត​នៃ​គុណភាព​កីឡាករ​៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

;