ធារី ជួប វឌ្ឍនាកា សម្រាប់​ជំនួប​សងសឹក​របស់ Terengganu ក្នុង​​រយៈ​ពេល​៥ឆ្នាំ

  • 2019-02-01 07:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Terengganu របស់ ធារី ចន្ថាប៊ីន នឹង​ត្រូវ​ស្វាគមន៍​ក្លឹប PKNS របស់​ ចាន់ វឌ្ឍនាកា ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១ លីគ​កំពូល​ម៉ាឡេស៊ី វេលា​ម៉ោង ៨:៣០ នាទី​យប់​នេះ ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ នៅ​កីឡដ្ឋាន​របស់ Terengganu​។

ជំនួប​យប់​នេះ ជា​ការ​សងសឹក​របស់​ Terengganu ដែល​មិន​ធ្លាប់​ឈ្នះ​លើ PKNS ឡើយ ​ក្នុងរយៈពេល ៥ឆ្នាំ​ចុង​ក្រោយ។ ជ័យជម្នះ​លើក​ចុង​ក្រោយ​របស់​ក្លឹប Terengganu ទៅ​លើ PKNS បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៤ ​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី ដោយ​លទ្ធផល ២-១។ ចាប់ពី​ពេល​នោះ​មក ក្រុម​ទាំង​ពីរ​ជួប​គ្នា ៥លើក ទាំង​ការ​ប្រកួត​លីគ ទាំង​ពានរង្វាន់ FA Cup ដោយ PKNS ឈ្នះ​ ៣លើក និង​ស្មើ ២​លើក​។

កាលពីរដូវកាល២០១៨ នៅ​លីគ​កំពូល​ម៉ាឡេស៊ី PKNS បាន​ប្រកួត​ស្មើ Terengganu នៅ​ជើង​ទី​មួយ ដោយ​លទ្ធផល ២-២ និងជើងទី២ យក​ឈ្នះ​លើ Terengganu ដោយ​លទ្ធផល ៤-០ នៅ​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​។

សូម​ជម្រាប​ថា នេះ​ជា​រដូវកាល​ទី​២ ដែល​លីគ​កំពូល​ម៉ាឡេស៊ី មាន​វត្តមាន​របស់​កីឡាករ​កម្ពុជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន។

មុន​ផ្ទេរ​ទៅ PKNS នៅ​ដើម​រដូវកាល​២០១៩, ចាន់ វឌ្ឍនាកា ​ធ្លាប់​លេង​ឲ្យ​ក្លឹប Pahang នៅ​ជុំ​ទី​មួយ រដូវកាល​២០១៨ មុន​ចែក​ផ្លូវ​គ្នា ដោយ វឌ្ឍនាកា ត្រឡប់​មក​កម្ពុជា​វិញ ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​បឹងកេត។

ចំណែក ធារី ចន្ថាប៊ីន បាន​ប្រកប​អាជីព​នៅ Terengganu តាំង​ពី​ដើម​ដល់​ចប់​រដូវកាល​២០១៨ ហើយ​ត្រូវ​បាន​ក្លឹប​សម្រេច​ចិត្ត​បន្ត​កុងត្រា​រយៈពេល ១រដូវកាល​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;