លោក ដូណាល់ ត្រាំ ប្រកាសពីព្រឹត្តិការណ៍ដ៏ធំមួយដែលធ្វើឡើងនៅវៀតណាម ចុងខែកុម្ភៈនេះ
- 2019-02-06 07:28:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ដូណាល់ ត្រាំ ប្រកាសពីព្រឹត្តិការណ៍ដ៏ធំមួយដែលធ្វើឡើងនៅវៀតណាម ចុងខែកុម្ភៈនេះ
ចន្លោះមិនឃើញ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងមានជំនួបកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ លោកប្រកាសដូច្នេះ ទៅកាន់សភា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ត្រាំ បានអះអាងថា ប្រសិនបើពេលនេះ លោកពុំបានជាប់ឆ្នោតជាប្រធានាធិបតីទេនោះ អាមេរិក នឹងអាចមានសង្គ្រាមដ៏ធំមួយជាមួយកូរ៉េខាងជើង។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់ពីទីក្រុងណាមួយរបស់វៀតណាម ដែលនឹងធ្វើជាទីកន្លែងនៃជំនួបកំពូលនេះឡើយ។ ប៉ុន្តែបើយោងតាម CNN ក្រុង២ កំពុងស្ថិតក្នុងការពិចារណា គឺ ហាណូយ និង ដាណាង៕