រកឃើញ​ជើងខ្លាំង ប្រចាំ Tiger Street Football Festival 2019 មណ្ឌល​​ប៉ោយប៉ែត​​​​​​

  • 2019-02-07 01:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Sisophon FC A បាន​ក្លាយ​ជា​ជើងឯក​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​​​ ​​បន្ទាប់​ពី​​យក​ឈ្នះ​​ក្រុម Bun Koy FC A ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុម Sisophon FC A អបអរ​ក្រោយ​ឈ្នះ​ជើងឯក
ក្នុង​មណ្ឌល​នេះ មាន​ក្រុម​ចំនួន ៦៨ បាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​រយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២ ដល់​ទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បី​ចម្រាញ់​យក ៦ ក្រុម​ ​ឡើង​ទៅ​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​ទូទាំង​ប្រទេស​នៅរាជធានីភ្នំពេញ​ភ្នំពេញ​។ មណ្ឌល​នេះ ​ក្រុម​មក​ពី​​ក្រុង​ប៉ោយប៉ែត​ ខេត្ត​​ប៉ៃលិន​ និង​ខេត្ត​បន្ទាយមានជ័យ​ មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ការ​ប្រកួត​នេះ​ ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ Tiger Beer ។

សម្រាប់​ការ​ប្រគំតន្ត្រី​យប់​​នេះ​​​មាន​លោក ឆន​​ សុវណ្ណារាជ​ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូព្រឹក្ស​ ​លោក ដួង វីរៈសិទ្ធ និង​កញ្ញា រ៉េត ស៊ូហ្សាណា ។ ​​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទី៣ កុម្ភៈ នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ រស្មី ហង្សមាស ​ផង​ដែរ​។

ក្រុម​ឡើង​ទៅ​កាន់​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ទាំង​៦​​មាន​៖

​១- ក្រុម Sisophon FC A ទទួល​បានប្រាក់ ១ ៥០០​ ដុល្លារ​អាមេរិក​

២- ក្រុម Bun Koy FC A ទទួល​បានប្រាក់​ ១ ០០០​ ដុល្លារ​អាមេរិក​

៣- ក្រុម Poi Pet Empire ទទួល​បាន​ប្រាក់ ៥០០ ដុល្លារ​អាមេរិក​

៤- ក្រុម Family FC B ទទួល​បាន​ប្រាក់​ ២០០​ ដុល្លារ​អាមេរិក

៥- ក្រុម Bun Koy Legends

៦- ក្រុម Serey Sophon United C

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​​ប៉ោយប៉ែត​មាន​៖​​

មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦, ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;